ខ្ទឹមស អាចការពារ ប្រឆាំងនឹងរោគ ឈឺសន្លាក់ឆ្អឹង

លទ្ធផលនៃការ ស្រាវជ្រាវថ្មីមួយ របស់អ្នក វិទ្យាសាស្ត្រនៅ សាកលវិទ្យាល័យ King’s College London និង សាកលវិទ្យាល័យ អ៊ីស អែនគ្លៀ (East Anglia) បានគូសបញ្ជាក់ថា វាមិនត្រឹមតែ ការពារ ប្រឆាំងនឹងរោគ ឈឺសន្លាក់ឆ្អឹង ត្រគាក ប៉ុណ្ណោះ ទេ ប៉ុន្តែសារធាតុ ដែលគេរកឃើញ នៅក្នុងខ្ទឹមស អាចនឹងត្រូវបាន គេយកទៅធ្វើថ្នាំ ព្យាបាលរោគ ឈឺសន្លាក់ឆ្អឹងនេះ​ បានទៀតផង ។

ទំនាក់ទំនងរ វាងទម្ងន់ដងខ្លួន និង ជំងឺឈឺ សន្លាក់ឆ្អឹងត្រូវបាន អ្នកស្រាវជ្រាវ ទទួលស្គាល់ថា មានការញក់ព័ន្ធគ្នា បើទោះបីគេ មិនដឹងឱ្យប្រាកដ អំពីហេតុផល ក៏ដោយ ។ ការស្រាវជ្រាវនេះ គឺជាការ សិក្សាដំបូង ដែលពិនិត្យលម្អិត ទៅលើរបប អាហារ និង ឥទ្ធិពលរបស់ អាហារដែលអាច ជួយឱ្យគេអាចបង្កើត ថ្នាំព្យាបាល និង ការពាររោគនេះ ។

រោគឈឺសន្លាក់ឆ្អឹង គឺជារោគមួយ ដែលកើតឡើង ច្រើនបំផុតចំពោះ មនុស្សពេញវ័យ ហើយនៅ ក្នុងចក្រភពអង់គ្លេស មានមនុស្ស ៨ លាននាក់ កើតរោគនេះ ដែលក្នុងនោះ ស្ត្រីងាយនឹងកើតជំងឺ នេះច្រើនជាងបុរស ។ វាបង្កឱ្យមាន ការឈឺចាប់ និង មិនអាចដើរបានស្រួល ដោយវាធ្វើឱ្យ ប៉ះពាល់ ដល់ត្រគាក ជង្គង់ ឆ្អឹងខ្នង សម្រាប់មនុស្សវ័យ កណ្តាល និង វ័យចំណាស់ ។ បច្ចុប្បន្ននេះមិន ទាន់មានរបៀប ព្យាបាលដែលមាន ប្រសិទ្ធភាពជា ជាងការលេបថ្នាំ កាត់បន្ថយការ ឈឺចាប់ ឬវះកាត់ប្តូរ សន្លាក់ឆ្អឹងឡើយ ។

ការសិក្សានេះ ត្រូវបានផ្តល់ មូលនិធិដោយ អង្គការស្រាវជ្រាវ អំពីរោគសន្លាក់ របស់ចក្រភព អង់គ្លេស ។ គេបានតាមដាន ស្ត្រីដែលមានសុខភាព ល្អចំនួនជាង ១.០០០ នាក់ ដែលភាគច្រើនក្នុង ចំណោមអ្នកទាំងនោះ មិនមានរោគសញ្ញា នៃការកើត រោគសន្លាក់ឆ្អឹងឡើយ ។

ពួកគេបាន រកឃើញថា ស្ត្រីដែលហូប អាហារល្អ សម្រាប់សុខភាព ដែលមានធាតុផ្សំ នៃផ្លែឈើ និង បន្លែច្រើន ជាពិសេសការហូប ខ្ទឹមសអាចកាត់់ បន្ថយរោគឈឺ សន្លាក់ឆ្អឹងត្រគាក ។

អ្នកស្រាវជ្រាវ បានសិក្សាលើ សារធាតុដែលមាន នៅក្នុងខ្ទឹមស ។ ពួកគេបានរកឃើញថា សារធាតុម៉្យាង នៅក្នុងខ្ទឹមស ដែលមានឈ្មោះថា Diallyl Disulphide អាចទប់ស្កាត់ អង់ហ្ស៊ីម ដែលបំផ្លាញ ឆ្អឹងខ្ចីនៅពេល គេយកវាទៅ សាកល្បងដាក់ជា មួយ កោសិកាឆ្អឹងខ្ចី របស់មនុស្សនៅ ក្នុងបន្ទប់ពិសោធ ។

សាស្ត្រាចារ្យ អៀន ក្លាក នៅ សាកលវិទ្យាល័យ អ៊ីស អ៊ែនគ្លៀ បាននិយាយថា “រោគពុកឆ្អឹង គឺជាបញ្ហាសុខភាព ដែលគំរាមកំហែង ស្ត្រី ហើយការស្រាវជ្រាវនេះ បង្ហាញពីសក្តានុពល ថាអាហារមានឥទ្ធិពល កាត់បន្ថយរោគនេះ ។ ការស្រាវជ្រាវនេះ បើកផ្លូវឱ្យគេប្រើប្រាស់ អាហារ និង ថ្នាំដែលចម្រាញ់ពី សារធាតុ អាហារជាក់លាក់ ណាមួយដើម្បី ព្យាបាលរោគ ឈឺសន្លាក់ឆ្អឹង” ៕ សរសេរដោយ ភ្នំពេញដេលីញូវ

Related Post

ផ្លែបឺរី មានអត្ថប្រយោជន៍ ចំពោះភ្នែក យ៉ាងណា?

ទទួលទាន ក្រូចច្របាច់ រាល់ថ្ងៃ ប្រឈមនឹង រោគរលាកសន្លាក់

ក្រូចឆ្មារ ព្យាបាលរោគ នៅក្នុងពោះ

 

 

 

Leave a comment