ពេលមានបញ្ហាសំបុកពងបុប្ផាណ្ឌខ្សោយ​ស្រ្ដីមិនអាចមានគត៌បានទេ

ពាក្យថា​សំបុកពង​ខ្សោយ​មុន​អាយុ​ដែល​ត្រូវ​អស់​រដូវ​ប្រចាំ​ខែ​នោះ​ ​បាន​សេចកី្ដ​ថា​ សំបុក​ពង​បុប្ផាណ្ឌ​ (Ovule) ដែល​មាន​សកម្ម​ភាព​ ឬ​ដំណើរការ​មុន​អាយុ​កំណត់របស់​ស្រ្ដីភេទ​នៅ​ពេល​នាង​មិន​ទាន់​ទាំង​មាន​វ័យ​ចាស់​ឈាន​ដល់​ពេល​អស់​រដូវ​ប្រចាំ​ខែ​នោះ។​ មាន​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឲ្យ​ឃើញ​ថា​ កក្តា​មួយ​ចំនួន​ដូចជា​អ័រម៉ូន​ ហ្សេន​ ជំងឺ​ឆ្លង​តពូជ​​ រួម​ជាមួយ​នឹង​កក្តា​ជា​ច្រើន​ថែម​ទៀត​ផង​ សុទ្ធ​តែ​ជា​ចំណែក​ដែល​ធ្វើ​ឲ្យ​ជំងឺ​បែប​យ៉ាង​នេះ​ (មិនមាន​កូន)​ កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ​ឡើង។​​​​ អាការៈ​ខ្សោយ​សំបុក​ពង​បុប្ភាណ្ឌ​ គឺ​ជា​សភាព​មួយ​ដែល​សំបុក​ពង​ទាំង​ពីរ​លែង​មាន​សកម្មភាព​ដូច​ធម្មតា​ នៅ​ពេល​ដែល​ស្រ្ដី​ភេទ​នៅ​ពុំទាន់​ឈាន​ចូល​ដល់​វ័យ​៤០​ឆ្នាំ​ផង​នៅ​ឡើយ​។​ បញ្ហា​នេះ​ហើយ​ដែល​នាំ​ឲ្យ​បាត់​បង់​សមត្ថភាព​បង្ក​​កំណើត​ ឬ​មាន​គត៌​​ ហើយ​ថែម​ទាំង​បង្ក​ឲ្យ​កើត​មាន​ករណី​រដូវ​ប្រចាំ​ខែ​មិន​ទៀងទាត់​។​ ជំងឺ​ប្រភេទ​នេះ​ជាមួយ​មនុស្ស​ស្រី្ត​មួយ​ចំនួន​បាន​កើត​មាន​តាំង​ពី​អាយុមិន​ទាន់​គ្រប់ការ​មក​ម្ល៉េះ​ រហូត​ដល់​មាន​គូស្រករ​ (មាន​បី្ត)​ គេ​ហៅថា​ ស្រី​អារ​ (មិនមាន​កូន)។​​ កាល​ពីមុន​នោះ​ ដោយ​សារ​តែ​ផែ្នក​វិជ្ជសាស្រ្ត​នៅ​ពុំ​ទាន់​រក​ឃើញ​មូលហេតុ​នៅ​ឡើយ​ ​គេ​បាន​ហៅ​បញ្ហា​បែប​នេះ​ថា​ “អស់រដូវ​មុន​អាយុ​កំណត់​” ​។​ ប៉ុនែ្ត​ការ​សន្មត់​បែប​យ៉ាង​នេះ​ ក៏​ពុំ​អាច​ធ្វើការ​បញ្ជាក់​ ឬ​បក​ស្រាយ​អំពី​រឿង​ពិត​កើត​មាន​ចំពោះ​ស្រី្ត​ដែល​កើត​បញ្ហា​ខ្សោយ​សំបុក​ពង​នោះ​បាន​ទេ។​ ផ្ទុយ​ពី​ស្រី្ត​ទាំ​ងឡាយ​ដែល​ទទួល​រងការ​បាត់​រដូវ​អស់​​ពេល​ជា​ច្រើន​ដង​ ប៉ុនែ្ត​ក្រោយ​មក​ ក៏​មាន​រដូវ​ប្រចាំ​ខែ​ឡើង​វិញ​ដូច​ធម្មតា​ ទោះជា​រដូវ​មិនមាន​ជា​ទៀង​ទាត់​ក្តី។​ ចំពោះ​ស្រី្ត​ដែល​មិន​មាន​រដូវ​ទាល់​តែ​សោះ​ពី​ធម្មជាតិ​មក​នោះ​ ក៏​ពិបាក​នឹង​មាន​បុត្រ​ផង​ដែរ។ ជាការ​ពិបាក​កត់សំគាល់​ណាស់​រវាង​រោគ​ស្រី្ត​ទៅតាម​ក្រឹត្យ​ក្រម​នៃ​ធម្មជាតិ​ ប៉ុនែ្ត​សម្រាប់​ករណី​កើត​ជំងឺ​ខ្សោយ​សំបុក​ពង​នេះ​វិញ​​ តាម​រោគ​សញ្ញា​ដែល​គេ​តែង​តែ​កត់សំគាល់​នោះ​ អាស្រ័យ​ដោយសារ​ “រដូវ​កាល​ប្រចាំ​ខែ​មិន​ទៀង​ទាត់​ទាល់​តែ​សោះ”។​ នៅពេល​ខ្លះ​នោះ​ គ្រូ​ពេទ្យ​ក៏​ពុំ​បាន​ចាប់​អារម្មណ៍​ដល់​បាតុភូត​បែប​យ៉ាង​នេះ​ដែរ​ ​ប៉ុនែ្ត​បែរ​ធ្វើ​ការ​សនិ្នដ្ឋាន​ថា​​ ប្រហែល​ជា​មក​ពី​កើត​អាការៈ​តាន​តឹង​នៅ​ក្នុង​ខ្លួន​វិញ​ ព្រោះកើត​ស្រេ្តស​ ទើប​បាន​ជា​នាំ​ឲ្យ​បាត់​រដូវ​។​ ជា​ការពិត​នោះ​ហើយ​ដែល​រដូវ​ប្រចាំ​ខែ​របស់​ស្រ្តី​ទាំង​ឡាយ​ គឺ​ជា​រឿង​ដ៏សំខាន់​ទាក់ទិន​ទៅ​នឹង​សុខភាព​ស្រី្ត​ភេទ​។​ ប្រសិន​បើ​រដូវ​ប្រចាំ​ខែ​មិន​បាន​ទៀងទាត់​ហើយ​នោះ​ ​ឬ​មួយ​បែរ​ជា​ត្រូវ​រង​ការ​បាត់​បង់​រដូវ​អស់​ពេល​មួយ​រយៈ​ខ្លី​ សូម​សុភាព​ស្ត្រី​ទាំង​ឡាយ​អញ្ជើញ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ផែ្នក​សម្ភព​ និង​រោគ​ស្រ្ដី​ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​ ព្យាបាល​ ឬ​កំណត់​ឲ្យ​បាន​ប្រាកដ​អំពី​មូលហេតុ​នេះ។​ ប្រសិន​បើ​ស្រ្ដី​ដែល​មាន​អាយុ​នៅ​មិន​ទាន់​គ្រប់​ ៤០​ឆ្នាំ​នៅ​ឡើយ​ ​ហើយ​រដូវ​កាល​ប្រចាំ​ខែ​មក​មិន​ទៀង​ទាត់​ ឬ​អាច​បាត់​រដូវ​អូស​បន្លាយ​ពេល​ដល់​ទៅ​ ៣ខែ​ជា​បន្តបន្ទាប់​ ស្រ្ដី​ត្រូវ​តែ​ទទួល​បាន​វាស់​កម្រិត​ FSHនៅ​ក្នុង​ឈាម​ដើម្បី​រក​ឲ្យ​ឃើញ​អំពី​មួលហេតុ​ខ្សោយ​សំបុក​ពង​មុនកាល​កំណត់​នៃ​អាយុ។​ មាន​សុភាព​នារី​មួយ​ចំនួន​ដែល​មាន​ជំងឺ​ខ្សោយ​សំបុក​ពង​នោះ​ បែរ​ជា​មាន​រោគ​សញ្ញា​ផេ្សង​ទៅ​ទៀត​ ​ប្រៀប​បាន​ទៅ​នឹង​បញ្ហា​គ្មាន​រដូវ​ពី​ធម្មជាតិ​ ដោយ​គេ​សងេ្កត​ឃើញ​ថា​ នាង​កើត​មាន​អារម្មណ៍​ក្រហល់​ក្រហាយ​​ក្នុង​ខ្លួន​ តែងតែ​បែក​ញើស​នៅ​ពេល​យប់​ អារម្មណ៍​មិន​មូល​ មិន​សូវ​រវីរវល់​នឹង​បញ្ហា​ផ្លូវ​ភេទ​ ឬ​តែងតែ​កើត​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​ទទួការ​យក​ការ​រួមភេទ​សម័្ពន្ធ​ ទ្វារមាស​(រន្ធយោនី)​ ស្ងួត​មិន​មាន​គភ៌​បាន។​ សុភាព​នារី​ទាំង​ឡាយ​ដែល​កើត​មាន​បញ្ហា​បែប​យ៉ាង​នេះ​ កម្រ​មាន​គភ៌​ណាស់​។​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ហើយ​ ក៏​នៅ​ពុំទាន់​មាន​វិធី​ណា​ដើម្បី​ជួយ​ធ្វើការ​ព្យាបាល​ និង​ជួយ​សង្រ្គោះ​ឲ្យ​មាន​បុត្រ​-ធិតា​បាន​នោះ​ទេ។​​ មានការ​ជួយ​ផ្ដល់​លទ្ធភាព​ដើម្បី​មាន​កូន​បាន​ដូចជា​ការ​ផ្សាំ​ជាមួយ​នឹង​មេជីវិត​(ទឹកកាម)​ របស់​ប្ដី​នាង​ ហើយ​ដាក់​បញ្ចូល​ក្នុង​ស្បូន​របស់​នាង​តែ​ប៉ុណ្ណោះ​ ទើប​នាង​អាច​មាន​បុត្រ​បាន​៕

ប្រភពៈ កាសែតកម្ពុជាថី្ម ដោយៈ​ B.C Victoria

 

 

Leave a comment