អង្ករសំរូប ជួយពន្យឺត ភាពចាស់

ក្រៅពីជា ប្រភេទអាហារ ដែលសម្បូរ ទៅដោយ សារជាតិអាហារ ជួយការពារ រោគទឹកនោមផ្អែម មហារីក រោគភ្លេចភ្លាំង និង រោគជាច្រើនទៀត ហើយនោះ អង្ករសម្រូប ក៏ជាអាហារ ពិសេសសម្រាប់ សុភាពស្ត្រី ចង់សម្រកទម្ងន់ ទៀតផង ។ នៅក្នុង អង្ករសម្រូប សម្បូរទៅដោយ ប៉ូតាស្យូម ដែលជាសារជាតិ អាហារដ៏សំខាន់ ជួយភ្ញោចឱ្យ រាងកាយបណ្តេញ សារជាតិពុល និងវត្ថុស្មោគគ្រោក ផ្សេងៗចេញពី រាងកាយ ។ ដូច្នេះក្រោយពេល គ្មានជាតិពុល សេសសល់នៅក្នុ ងរាងកាយ ទើបធ្វើ ឱ្យមុខ មាត់ស្រស់ស្រាយ មានសុខភាពល្អ ចេញមកពីក្នុង រាងកាយពិតៗ ។ ពិសេសជាងនេះ ទៅទៀត ជួយពន្យារអាយុ សាច់ដុំមិនឱ្យ ឆាប់ស្វិត រីឯស្នាមជ្រីវជ្រួញ ក៏មិនហ៊ានមក យាយីផងដែរ ៕ សរសេរដោយ ភ្នំពេញដេលីញូវ

Related Post

អាហារសំរាប់ ជំនួយឈាម

អាហារ កាត់បន្ថយ ការស្រមុក

ទឹកផ្លែទទឹមអាចជួយបន្ថយការរីករាលដាលជម្ងឺមហារីក

Leave a comment