អាហារសំរាប់ ជំនួយឈាម

បើសិនលោកអ្នក មានអារម្មណ៍ អស់កម្លាំង ល្ហិតល្ហៃ ញឹកញាប់ ព្រោះតែឈាម មិនសូវមាន សុខភាពល្អនោះ គួរយកចិត្ត ទុកដាក់ ទទួលទានអាហារ ដែលសម្បូរ ទៅដោយធាតុដែក ឱ្យបានច្រើន ។

អាហារដែល សម្បូរទៅដោយ ធាតុដែក មានច្រើនដូចជា សាច់ក្រហម ងាវ ឈាមជ្រូក ថ្លើម ស៊ុតក្រហម ស្លឹកបាស សណ្តែកក្រហម ផ្លែព្រូន ល្ង និង ម្ទេសប្លោក ។

ក្រៅពីនេះអាហារ ដែលត្រូវបរិភោគ បន្ទាប់បន្សំមកទៀត គឺជាប្រភេទ ហ្វូឡេត ដែលសម្បូរច្រើន ក្នុងសាច់ក្រហម ស្ពៃប៊្រូខូលី ទំពាំងបារាំង ទឹកក្រូចស្រស់ និង ប្រភេទវីតាមីន B6 ដែលមានក្នុង អង្ករអូត អង្ករសម្រូប ចេកអំបូង និង ត្របែក ។ ក្រៅពី នេះ ត្រូវជ្រើសរើស បរិភោគប្រភេទ វីតាមីន C សម្បូរក្នុង ម្ទេសស្រស់ ទឹកក្រូចច្របាច់ ត្របែក ល្ហុង ក្រូច ប៉េងប៉ោះ ក្រូចឆ្មារ និង អាហារប្រភេទ ទង់ដែងមាន ដូចជា ថ្លើម តៅហ៊ូរឹង គ្រាប់ផ្កាឈូករ័ត្ន ស្ករសូកូឡា និង ប្រូតេអ៊ីន ដែលសម្បូរ ក្នុងសាច់ សត្វនានា ។

ការបរិភោគ អាហារទាំងនេះ ឱ្យបានញឹកញាប់ នឹងធ្វើឱ្យឈាម មានសុខភាពល្អ ប្រាសចាកពីជំងឺ ទាំងពួង និងធ្វើឱ្យរាងកាយ មានសុខភាពល្អ ទៀតផង ៕ សរសេរដោយ ភ្នំពេញដេលីញូវ

Related Post

ផឹកកាហ្វេ លាយជាមួយស្ករ ជួយពង្រឹង ការចងចាំ

ដកដង្ហើម បានត្រឹមត្រូវ ជួយបំបាត់ រោគឡើងឈាម

Leave a comment