ដកដង្ហើម បានត្រឹមត្រូវ ជួយបំបាត់ រោគឡើងឈាម

អ្នកខ្លះ មានទម្លាប់ ដកដង្ហើមខ្លីៗ ដោយត្រង់ពោះ មិនសូវមាន ចលនា ។ ការដែលដក ដង្ហើមខ្លីៗពេក នឹងធ្វើឱ្យ រាងកាយ ទទួលបាន អុកស៊ីហ្សែនតិច ហើយបញ្ចេញ ការបោន អុកស៊ីហ្សែន ក៏តិច ទៅតាមនោះដែរ ។ ប្រការនេះបង្ក ឱ្យការរត់របស់ ឈាមលឿនពេក ហើយនៅពេល កើតអាការបែបនេះ យូរៗទៅវានឹង ធ្វើឱ្យកើតអាការ លើសឈាម ឈឺក្បាល អស់កម្លាំង ល្ហិតល្ហៃ ។ នៅពេលកើត អាការរោគ លើសឈាម រោគពាក់ព័ន្ធ ផ្សេងៗក៏តែង ចូលមកលុកលុយ បន្ថែមទៀតដែរ ដូចជារោគ បេះដូង រោគទឹកនោមផ្អែម និង សរសៃឈាម ចុះខ្សោយជាដើម ។

ការដកដង្ហើម ដែលត្រឹមត្រូវ គឺដកដង្ហើមបែប ទារក ដែលតម្រូវឱ្យ ដកដង្ហើមតាមច្រមុះ មាត់ត្រូវបិទជិត និង មិនខាំធ្មេញ ។ ពេលដកដង្ហើមចូល ពោះត្រូវប៉ោង ត្រូវឱ្យដើមទ្រូង ពង្រីកបន្តិចបន្តួច ហើយនៅពេល ដកដង្ហើមចេញ ពោះត្រូវផតចុះ និង បរិវេណដើមទ្រូង ផតចុះមក ដូចដើមរិញ ។

កត្តាដែលត្រូវ ចៀសវាង គឺមិនត្រូវដកដង្ហើម តាមមាត់ឡើយ ព្រោះនាំឱ្យមាន បញ្ហាដល់ធ្មេញ និង បង្កឱ្យកើត អាការដេកស្រមុក ៕ សរសេរដោយ ភ្នំពេញដេលីញូវ

Related Post

ចង់បានកូនប្រុសឬស្រីតាមបំណងប្រាថ្នា

ស្រ្តីនិងការសម្រេចអារម្មណ៍ចំណង់វាជា រឿងធម្មជាតិ

ពេលមានបញ្ហាសំបុកពងបុប្ផាណ្ឌខ្សោយ​ស្រ្ដីមិនអាចមានគត៌បានទេ

បងើ្កតកូនយឺតគឺផ្ទុយធម្មជាតិ

Leave a comment