ទឹកមៀនទប់ស្កាត់រោគ

សរសេរដោយ ភ្នំពេញដេលីញូវ

មៀន ជាផ្លែឈើក្តៅ បើទទួលទាន ស្រស់ៗ វាអាចធ្វើឱ្យ យើងក្តៅក្នុង ប៉ុន្តែនៅពេល យកមកធ្វើជា មៀនស្ងួតនោះ ភាពក្តៅក៏រលាយ បាត់អស់សល់តែ ជាតិស្ករស៊ូក្រូស (Sucrose) និង គ្លុសកូស ខ្ពស់ ដែលរាងកាយ ប៊ឺតស្រូបយកទៅ ប្រើបានភ្លាមៗ ជួយឱ្យរាងកាយ ស្រស់ស្រាយ បាត់ហត់នឿយ ។

មៀនសម្បូរទៅដោយ សារធាតុអាហារ ជាច្រើនដូចជា កាល់ស្យូម ហ្វូសហ្វ័រ ដែក វីតាមីន B និង វីតាមីន C មានប្រយោជន៍ ចំពោះ ប្រព័ន្ធប្រសាទ ជំនួយឈាម ជួយឆ្អឹង និង ធ្មេញឱ្យរឹងមាំល្អ ។

សាច់មៀន មានប្រយោជន៍ ចំពោះប្រព័ន្ធ ចរន្តឈាម ជួយឱ្យស្បែកភ្លឺថ្លា សមចំពោះស្ត្រី ដែលមានបញ្ហារដូវ និងថែមទាំង ជំនួយបេះដូង ជំនួយថាមពល ជួយឱ្យ ប្រព័ន្ធប្រសាទ បានធូរស្បើយ ។

ស្លឹកមៀន ក៏ប្រើធ្វើជា ឱសថបុរាណបាន បើយកមកឆុង ជាមួយទឹកក្តៅផឹក អាចព្យាបាលរោគ ឫសដូងបាត ផ្តាសាយ និង គ្រុនចាញ់ ។

គ្រាប់មៀន ហាលឱ្យស្ងួត កិនលាយជាមួយ ទឹកឃ្មុំ ប្រើបំបាត់ការ ឈឺចាប់ ព្យាបាលរោគ សើស្បែក ។ ចំណែកផ្កាមៀន ធ្វើជាថ្នាំនោមទាស់ ជួយរំលាយដុំគ្រួស ក្នុងតម្រងនោម ៕ សរសេរដោយ ភ្នំពេញដេលីញូវ

Related Post

ស្រ្តីគួរតែញ៉ាំទឹកឃ្មុំ ពេលមករដូវ

វិធីទទួលទាន យ៉ិនស៊ីន​ អោយមាន ប្រសិទ្ធភាព

អង្ករសំរូប ជួយពន្យឺត ភាពចាស់

Leave a comment