វិធីទទួលទាន យ៉ិនស៊ីន​ អោយមាន ប្រសិទ្ធភាព

ទោះបីជា យិនស៊ិន ធ្វើឱ្យលោកអ្នក មានសុខភាព រាងកាយ រវៀសរវៃ ក៏ពិតមែន តែវាក៏អាច ធ្វើឱ្យសុខភាព របស់លោកអ្នក ចុះទ្រុឌទ្រោម បានដូចគ្នា ប្រសិនបើ មិនបានយល់ដឹង ពីវិធីទទួលទាន ឱ្យបានត្រឹមត្រូវ ទេនោះ ។

* ហាមទទួលទាន ទឹក “តែ” ឬ ភេសជ្ជៈដែលមាន ជាតិកាហ្វេអ៊ីន លាយជាមួយ យិនស៊ិន ព្រោះកាហ្វេអ៊ីន ទៅភ្ញោច ឱ្យបេះដូង ស្រូបបាញ់ឈាម ខ្លាំងស្រាប់ទៅហើយ ប្រសិនបើគួបផ្សំ ជាមួយប្រសិទ្ធភាព នៃយិនស៊ិន ទៀតនោះ បេះដូងនឹង កាន់តែ កើនចង្វាក់ខ្លាំង រហូតធ្វើឱ្យរាងកាយ គ្រប់ចំណែកទាំងអស់ ចុះខ្សោយថែមទៀត ។ សម្រាប់អ្នកកើត រោគបេះដូង ស្រាប់នោះ អាចឈានដល់ គាំងបេះដូងស្លាប់ ទៀតផង ។

* កុំទទួលទាន បន្លែពណ៌បៃតង ដែលមានធាតុ ដែកខ្ពស់ នៅមុន ឬ ក្រោយផឹក យិនស៊ិន ព្រោះធាតុដែក ចូលទៅរារាំង សកម្មភាពបឺតស្រូប សារជាតិអាហារ ពី យិនស៊ិន ទោះបីវាមាន គុណប្រយោជន៍ វិសេសវិសាល បែបណាក៏ដោយ ក៏គ្មាន ប្រយោជន៍ដែរ ៕ សរសេរដោយ ភ្នំពេញដេលីញូវ

 

Leave a comment