ហេតុអ្វីយិនស៊ិន ជាកំពូលឱសថបុរាណ

មើមយិនស៊ិន ត្រូវបានគេ ចាត់ទុកថា ជាកំពូល ឱសថបុរាណ ។ តំណែងនេះ មិនមែនបានមក ដោយងាយៗ នោះទេ ប៉ុន្តែគេបាន ធ្វើការពិសោធ រាប់ពាន់ឆ្នាំមក ហើយថា យិនស៊ិន ប្រាកដជាមាន គុណប្រយោជន៍ សក្តិសមពិតមែន ។

មើមយិនស៊ិន កូរ៉េ មានប្រសិទ្ធភាព បង្កើនឈាម បង្កើនសមត្ថភាព ផ្លូវភេទ ទាំងបុរស និង ស្ត្រី ផ្តល់ភាពក្តៅឧណ្ហៗ ផ្តល់ភាពកក់ក្តៅ ដល់រាងកាយ នៅរដូវរងា បានល្អបំផុត ។

មើមយិនស៊ិន ចិន និង មើមយិនស៊ិន អាមេរិក មានឥទ្ធិពល ត្រជាក់អាច ជួយសួត តម្រងនោម បេះដូង ធ្វើឱ្យប្រព័ន្ធ រំលាយអាហារ ខ្លាំងបំបាត់ក្តៅក្នុង បំបាត់ភាពស្រវឹង សមសម្រាប់ផឹក ក្រោយត្រឡប់ពី ពិធីជប់លៀង ផ្សេងៗ ។

មើលយិនស៊ិន គ្រប់ប្រភេទ សុទ្ធតែជួយឱ្យ ប្រព័ន្ធប្រាសាទ ធ្វើការយ៉ាងមាន ប្រសិទ្ធភាព ជំនួយប្រព័ន្ធ ប្រសាទ ភ្នែក និង ការស្តាប់ កាត់បន្ថយភាពតាន តឹងក្នុងអារម្មណ៍ និង ការពាររោគ ស្រងូតស្រងាត់ ។

មើមយិនស៊ិន មានសារធាតុ ទប់ស្កាត់ រ៉ាឌីកាល់សេរី យ៉ាងច្រើន ជំនួយស្បែកឱ្យ ភ្លឺថ្លាស្អាតបានយូរ បំបាត់ស្នាមជ្រីវជ្រួញ ។

មើមយិនស៊ិន ជួយភ្ញោចចរន្ត ឈាម ភ្ញោចប្រព័ន្ធ ការពាររាងកាយ ជួយឱ្យរាងកាយ ដុតបំផ្លាញ អាហារបានល្អ ធ្វើឱ្យផាល (Spleen) ដំណើរការល្អ ជួយឱ្យបាយបាន ជំនួយក្រពះ ព្យាបាលអាការ បែកញើសច្រើន ក្អួតចង្អោរ ក្អក ក្អួតចេញឈាម និង ជំនួយបេះដូង ៕ សរសេរដោយ ភ្នំពេញដេលីញូវ

 

 

Leave a comment